កាលថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៦ ក្រុមការងារ JAC បានធ្វើការ Live ផ្ទាល់នៅពេលប្រគល់រថយន្តជូនអតិថិជននៅស្រុកបវេល ខេត្តបាត់ដំបង ដែលបានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្ររថយន្ត JAC នៅក្នុងតំបន់។ជាពិសេស ការ Live នោះបានទាក់ទាញចិត្តអ្នករស់នៅក្រុងបាត់ដំបងម្នាក់ទៀត ដែលមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើរថយន្ត JAC T9។ បន្ទាប់ពីទាក់ទងមកក្រុមការងារ អតិថិជនបានធ្វើការកក់សាកល្បងបើកបរ (Test Drive) ដើម្បីស្វែងយល់ពីសមត្ថភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់រថយន្ត។ក្រោយពេលបានបើកបរសាកល្បង JAC T9 រួច អតិថិជនបានសម្រេចចិត្តបញ្ជាទិញភ្លាមៗ ដោយសារពេញចិត្តចំពោះការរចនាទំនើប កម្លាំងម៉ាស៊ីនខ្លាំង និងផាសុកភាពក្នុងការបើកបរ។ នៅថ្ងៃបន្ទាប់ ក្រុមការងារ JAC បានរៀបចំដឹកជញ្ជូនរថយន្ត JAC T9 ពីរាជធានីភ្នំពេញ មកដល់ក្រុងបាត់ដំបងយ៉ាងរហ័ស និងមានសុវត្ថិភាព ដើម្បីប្រគល់ជូនអតិថិជនទាន់ពេលវេលា។ សកម្មភាពនេះបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ JAC ក្នុងការផ្តល់សេវាកម្មលឿន រហ័ស និងគួរឱ្យទុកចិត្ត។
Click the link for more information👉👉 https://www.facebook.com/share/v/1DifBRhABd/
